ព័ត៌មានជាតិ

រថយន្តលុចស៊ីសRX330ពន្លះកង់បីបណ្ដាលឲ្យជនជាតិបរទេសម្នាក់បានស្លាប់ភ្លាមៗនិងពីរនាក់ទៀតបួសធ្ងន់

ភ្នំពេញោ: មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តលុចស៊ីសRX330 បើកបុករះរ៉ឺម៉កកង់បី និងម៉ូតូកុបជ្រុង បណ្ដាលឲ្យបុរសជនជាតិបរទេសម្នាក់ស្លាប់យ៉ាងអាណោចអធម៌ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៣ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនជាតិបរទេសនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដោយឡែកជនរងគ្រោះរបួសធ្ងន់២នាក់ទៀតក៏មិនទាន់ស្គាល់ឈ្មោះនោះដែរ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញម៉ូតូកុបជ្រុងមួយគ្រឿងចតនៅចញ្ចើមផ្លូវកន្លែងកើតហេតុ ហើយមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ទិសដៅពីជើងទៅត្បូង ដោយមានជនរងគ្រោះ៣នាក់ (ជនបរទេស២ និងម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ ) ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កម៉ាក លុចស៊ីសRX330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AX5853 បានបើកចូលផ្លូវម៉ូតូសណ្តោងរ៉ឺម៉កបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាជនជាតិបរទេសស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនមន្ទីពេទ្យភ្លាមៗផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកធ្វើការវាស់វែងយករថយន្តបង្ក ម៉ូតូរងគ្រោះ និងម៉ូតូគប់ជ្រុង យកទៅរក្សាទុក រងចាំដោះស្រាលតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់