ព័ត៌មានជាតិ

សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា….

ភ្នំពេញៈ យោងតាមផេក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៩ កាលពីវេលាម៉ោង០៧និង០០នាទី​ ដល់ម៉ោង៩និង០០នាទីយប់​ ដោយអនុវត្តន៍តាមគោលការណ៍របស់​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌ ដូនពេញ​​ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានបន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជុំវិញអតីតទីលានប្រជាធិបតេយ្យ (ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស លើវិថីស៊ីសុវត្ថិ ផ្លូវប៉ាស្ទរ័ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១១០​ ផ្លូវលេខ១១៨​ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤​ ផ្លូវលេខ១៤៨​ ផ្លូវលេខ១៥៤​ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ ផ្លូវលេខ៤៧ ផ្លូវលេខ ៥១ ផ្លូវលេខ ៦៣ ជំវិញផ្សារធំថ្មី និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។

ជាលទ្ធផល ឃាត់បានរថយន្ដចំនួន ៤គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០២គ្រឿង បញ្ជូនយកមករក្សាទុកនិងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ៕

មតិយោបល់