កំពង់ធំៈ ករណីគ្រោះថ្នាក់ចរារណ៍មួយដែលមករថយន្ត បុក អ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលអោយឲ្យស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីលេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
រថយន្តបង្កម៉ាកCRV ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ2K-1257 បើកបរដោយឈ្មោះ ឈិត សុធាមេត ភេទប្រុស អាយុ៣៣ឆ្នាំ(ធ្វើការនៅមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តសៀមរាប) នៅភូមិត្រពាំងទឹម ឃុំកន្ត្រែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរបំភ្លឺ)។
ចំណែកជនរងគ្រោះមានឈ្មោះ ឆៅ ម៉ក ភេទប្រុស អាយុ៦០ឆ្នាំ(កសិករ) នៅភូមិ ឃុំ កើតហេតុខាងលើ (ស្លាប់នៅកន្លែងកើតហេតុ)។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅកន្លែងកើតហេតុនិងយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីរងចាំការដោះស្រាយតាមនិតិវីធី៕



មតិយោបល់