ភ្នំពេញៈ កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធ២គ្រាប់នៅក្នុងវត្តប្ញស្សីស្រស់ បង្កឲ្យព្រះសង្ឃជាច្រើនអង្គមានការភ្ញាក់ផ្អើល ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ៣គ្រឿង មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល បានជិះចូលមកក្នុងវត្ត ហើយបានវាយទៅលើបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បណ្តាលឲ្យបែកក្បាល ដោយម្នាក់ក្នុងចំណោម៥នាក់ បានដកកាំភ្លើងបាញ់ផ្ញុចដី២គ្រាប់ តែផ្ទុះ១គ្រាប់ ចំណែក១គ្រាប់ទៀតធ្លាក់លើដី។
សមត្ថកិច្ច បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលផ្ទុះអាវុធ និងជនរងគ្រោះទៅណានោះ សមត្ថកិច្ច មិនទាន់ដឹងនៅឡើយទេ៕
មតិយោបល់