ភ្នំពេញៈ សេដ្ឋកិច្ចប្រែប្រួល ថៅកែផ្សារដំទ្បើងថ្លៃឈ្នួលតូប អាជីវករលក់មិនដាច់ ឈ្នួលចេះតែឡើង ក៏ផ្ទុះតវ៉ាប្រមូលផ្តុំគ្នា ដើម្បីទាមទារនូវលក្ខខណ្ឌ៣ចំណុច កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ នៅក្នុងផ្សារឈូកមាស ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
តាមអាជីវករបានលើកឡើងថា ការលក់ដូរតាមតូបក្នុងផ្សារ នាពេលបច្ចុប្បន្ននេះ យ៉ាប់យ៉ឺនបន្តិច លក់មិនដាច់ អតិថិជន ប្រជាពលរដ្ឋ ពុំសូវចូលទៅរកទិញ របស់របរ សម្ភារៈផ្សេងៗនោះទេ ដោយសារ អ្នកលក់ដូរឥឡូវនេះ កើនច្រើនឡើង រហូតដល់ ដឹកតាមម៉ូតូ រ៉ឺម៉ក ដើរលក់ដល់មុខផ្ទះទៀត ហើយមានទាំងរាប់ដាក់ខែ ក៏មានដែរ រីឯកន្លែងលក់ដូរ តូបក្នុងផ្សាររបស់បងប្អូនអាជីវករ ក្នុងផ្សារវិញ ខុសពីថ្ងៃសៅរ៍ អាទិត្យ ស្ងាត់ឲ្យឈឹង ហើយខណៈដែលការលក់ដូរ មិនដាច់ផង ការប្រែប្រួលនៃសេដ្ឋកិច្ច ប្រធាន គណគ្រប់គ្រងផ្សារ ឈូកមាស ដំទ្បើងប្រាក់ឈ្នួលថ្លៃតូប ទើបនៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩នេះ អាជីវករផ្សារឈូលមាស ប្រមាណ៥០នាក់ ប្រមូលផ្តុំគ្នាតវ៉ាទាមទារនូវលក្ខខណ្ឌចំនួន៣ ដល់ក្រុមហ៊ុនផ្សារខាងលើ ទី១ រក្សារតម្លៃជួលតូបឲ្យនៅដដែល ១៣០ដុល្លាក្នុង១ខែ ទី២ តម្លៃជួលតូបឡើង៥ភាគរយ បានហើយក្នុង១ឆ្នាំ កាលណាឡើងបង្ខំពេក មិនខុសពីច្របាច់ករាស្រ្តនោះទេ និងទី៣ ឆ្នាំទី២-៣ ឲ្យក្រុមហ៊ុនរក្សារតម្លៃនៅថេរដូចឆ្នាំទី១សិនទៅ ។
ដោយសារតម្លៃឈ្នួលជួលតូប ដំទ្បើងទាំងបង្ខំ ខណៈដែលអ្នកលក់ដូរ លក់មិនដាច់ ក្រុមអាជីវករ បានព្យាយាមចង់ជួបផ្ទាល់ ជាមួយលោកឧកញ៉ា ហុង ពៀវ ដើម្បីអង្វរកលោក អាណិតរាស្រ្តផង ដែលកន្លងមក លោកតែងតែជួយ ដោះទុក្ខលំបាក ពលរដ្ឋខ្មែរ៕
មតិយោបល់