ព័ត៌មានជាតិ

លួចបានវាគ្រាន់ ម្ចាស់ប្ដឹងសមត្ថកិច្ច ចុងក្រោយខ្នោះ..

កណ្ដាលៈ កាលពីវេលាម៉ោង ០៩ និង ០០នាទីព្រឹកថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនយុវជនម្នាក់ ពីបទលួចម៉ាស៊ីនបូមទឹក របស់គេទៅលាក់ទុកចំនួន ៥ថ្ងៃ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ដែលបានប្រព្រឹតិ្តបទល្មើសកាលពីថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ០០នាទីយប់។

ជនរងគ្រោះមានឈ្មោះ ធិន វ៉ាន់ធួន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ជនសង្ស័យមានឈ្មោះ ស្រ៊ុន សុខហេង (ហៅអាក្មេង) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានដើរមកមើលចំការជីស្លឹកវែង ហើយបានដើរមកមើល ម៉ាស៊ីនបូមទឹក ស្រាប់តែបាត់មិនឃើញ ក៏បានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍។ លុះមកដល់ថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោ ០៩និង ០០នាទីព្រឹក ទើបសមត្ថកិច្ចប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ ឃាត់ជនសង្ស័យ ឈ្មោះ ស្រ៊ុន សុខហេង មកសាកសួរ នៅប៉ុស្តិ៍ហើយ ក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ាស៊ីន បូមទឹករបស់ជនរងគ្រោះ រួចយកទៅលាក់នៅផ្ទះឈ្មោះ សាំង វ៉ាន់នី។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាង មករក្សាទុកនៅប៉ុស្តិ៍សិត្បូ ករណីនេះ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍សិត្បូ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់