ព័ត៌មានជាតិ

ជាប់ពន្ធធនាគារ ៤ឆ្នាំ​ ចេញមកវិញ ធ្វើសកម្មភាពឆក់ប្លន់ ជាប់ខ្នោះម្ដងទៀត

កំពង់ស្ពឺៈ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួច មានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) ប្រព្រឹត្តិនៅចំណុចត្រពាំងខាងត្បូង ចុងភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៣ និង ០០នាទី។

ជនសង្ស័យទី១.ឈ្មោះ ភឿង តូនាង (ហៅក្អាត់) ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ នៅភូមិព្រៃក្ដី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ដកហូតម៉ូតូ ម៉ាកប៊ិច ស៊េរី ២០១៨ ពណ៌ស+ខៀវ (ជាម៉ូតូជនរងគ្រោះ) ករណីប្លន់ខាងលើ។ ធ្លាប់ជាប់ពន្ធធនាគារ ៤ឆ្នាំ ប្លន់ឆ្នាំ២០១៤។

ជនសង្ស័យទី២.ឈ្មោះ ចន រស្មី (ហៅយក្ស) ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិព្រៃក្ដី ឃុំកាហែង។ ដកហូតម៉ូតូ សេ១២៥ ស៊េរី ២០១៥ឡើង ២០១៩ ពណ៌ខ្មៅ (ម៉ូតូធ្វើសកម្មភាព)។

យោងតាមចម្លើយសារភាព៖
– ឈ្មោះ ភឿង តូនាង (ហៅក្អាត់) ប្លន់ម៉ូតូ ១លើក និង ឆក់ ៨លើក នៅក្រុងច្បារមន។
– ឈ្មោះ ចន រស្មី (ហៅយក្ស) បានប្លន់ ១លើក និង ឆក់ ១លើក នៅផ្លូវចូលច្បារមន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់