ព័ត៌មានជាតិ

សូមបងប្អូនជៀសឲ្យឆ្ងាយពីគ្រឿងញៀន! នារីខារ៉ាអូខេ និងបុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន..

ភ្នំពេញ: នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ បង្កឡើងដោយជនសង្ស័យ២នាក់ ស៊ីវិល ថ្មើរជើង ។

ជនសង្ស័យទី១ឈ្មោះ សួន ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ រុំ ស្រីម៉ុច ភេទស្រីអាយុ២១ឆ្នាំ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាងចាប់យក៖ ឧបករណ៍ប្រើប្រាស់គ្រឿញៀន មួយចំនួន ទូរស័ព្ទចុចពិល២គ្រឿង, ក្រាមថ្លាចំនួន២កញ្ចប់តូច ជារបស់ជនសង្ស័យឈ្មោះ មីឌ រត់ (គេចខ្លួន)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕

មតិយោបល់