ព្រៃវែងៈ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធ ស្ថិតក្នុងភូមិធម្មកេរ្ត៍ ឃុំ កញ្ជ្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះសៅ នីម ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាមេបញ្ជាការអាវុធហត្ថស្រុកតំបែរ (ខេត្តត្បូងឃ្មុំ) រស់នៅភូមិពុទ្ធា.ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះម៉េត ហ៊ាង ភេទប្រុសអាយុ ៤៣ឆ្នាំនៅភូមិ/ឃុំកើតហេតុខាងលើ រងរបួសត្រូវចំនួន០១គ្រាប់ ចំស្មាខាងស្តាំ ។
ក្រោយកើតហេតុជនសង្ស័យ បានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យភ្នំពេញ (អ្នកទាំងពីរជាបងថ្លៃប្អូនថ្លៃនិងគ្នា)។ មូលហេតុ៖ ផឹកស្រវឹងយកកាំភ្លើងខ្លី ម៉ាកប៉េអាកុល មកលេងហើយ រាលកៃត្រូវជនរងគ្រោះតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់