ព័ត៌មានជាតិ

មិនរាងចាល! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ហេង សុខ មនោរម្យ

ត្បូងឃ្មុំ: នគរបាលជំនាញប្រឆាំងគ្រឿងញៀន ចាប់ខ្លួនមុខសញ្ញាម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើសប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

មុខសញ្ញាសង្ស័យឈ្មោះ សុខ រុំ ភេទប្រុស អាយុ ៣០ ឆ្នាំ មានលំនៅឋានភូមិបុស្សតាអ៊ឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើលគ្រឿង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ នៅចំណុចផ្ទះសំណាក់ ហេង សុខ មនោរម្យ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅម៉ោង ៤ និង ៤៥ នាទីរសៀលថ្ងៃទី ១៦ មិនា ២០១៩ ។

បច្ចុប្បន្នជនខាងលើ និងវត្ថុតាងដែលដកហូតបាននោះ ត្រូវបាននគរបាលផែ្នកប្រឆាំងបទគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនខ្លួនឲ្យទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តាមនីតិវិធីច្បាប់។

បញ្ជាក់ ៖ មុខសញ្ញាឈ្មោះ សុខ រុំ រូបនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ចាមរយ:ពេល ០១ ឆ្នាំ ពីបទ ទទួលផលចោរកម្ម កាលពីឆ្នាំ២០១៥ ៕

មតិយោបល់