ព័ត៌មានជាតិ

បុរសស្រវឹងខួបម្នាក់ ប៉ុនប៉ុងលេបថ្នាំសម្លាប់ខ្លួន តែមិនសម្រេចចុងក្រោយ….

តាកែវ: នៅវេលាម៉ោង​ ៤និង ៤៥នាទី​ទៀបភ្លឺឆ្លងចូលថ្ងៃទី ១៨​ ខែមិនា​ ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង ស្ថិតនៅភូមិចង្កើប​ ឃុំកំពែង​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​​។

ជនរងគ្រោះឈ្មោះ​ ទៀង​ ឈឿន​ ភេទប្រុស​ អាយុ ៥០ឆ្នាំ​ រស់នៅ ភូមិ ឃុំ​ កើតហេតុ បានយកសាំងចាក់លើខ្លួន​ រួចកេះដែកកេះដុតសម្លាប់ខ្លួនឯង​ នៅលើផ្ទះ​ ភ្លាមនោះក្រុមគ្រួសារ បានឃើញ​ក៏ជួយពន្លត់​ ហើយដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ​ ប៉ុន្តែដល់ពាក់កណ្ដាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់តែម្ដង។

សូមបញ្ជាក់ថា៖ ជនរងគ្រោះជាមនុស្សស្រវឹងខួប​ នឹងព្យាយាមលេបថ្នាំសម្លាប់ខ្លួនជាញឹកញាប់។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុក​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពែង​ លោកមេភូមិ​ លោកមេឃុំគ្រូពេទ្យ បានចុះមកដល់កន្លែងកើតហេតុ​ ធ្វើការពិនិត្យលើសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់