ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីជាបងប្អូនបង្កើត លង់ទឹកស្រះស្លាប់ទាំង ២នាក់

សៀមរាប: កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋ ប្រទះឃើញក្មេងស្រី ០២នាក់ ជាបងប្អូនបង្កើតនិងគ្នាបានលង់ទឹកស្រះស្លាប់ ខណ:ដែលក្មេងស្រីរងគ្រោះ ទៅបង់ត្រី នៅចំណុចស្រះទឹកខាងលិចផ្ទះ ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

ក្មេងស្រីរងគ្រោះទី១មានឈ្មោះ ធុយ ចន្ធី អាយុ១២ឆ្នាំ​ និងទី២ មានឈ្មោះ ធុយ ផាន់ណា អាយុ១០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។

ក្រោយកើតហេតុសពក្មេងស្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់