ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ

ភ្នំពេញៈ កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ មានករណីនារីវ័យក្មេងម្នាក់ មកលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ តាមបណ្តោយផ្លូវសុរាម្រិត នៅចំណុចមុខណាហ្គាវើរ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

មូលហេតុ៖ ទើបតែកូនខ្ចី តូចចិត្តសង្ស័យសង្សារសុំបែក ទើបសម្រេចចិត្តគិតខ្លីបែបនេះ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីវ័យក្មេងម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យចន្លោះពី១៨ទៅ១៩ឆ្នាំ បានមកអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅលើសួនច្បារមុខណាហ្គាវើរ មួយសន្ទុះក្រោយមក ស្រាប់តែប៉ុនប៉ងទៅលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ តែសំណាងហើយ បានមិត្តភក្ដិជួយឃាត់ទាន់ពេល។

ក្រោយកើតហេតុ មិត្តភក្តិនារីរងគ្រោះ បានចាប់អូសឡើងលើម៉ូតូកង់បី ជិះចេញទៅបាត់ទៅ៕

មតិយោបល់