ព័ត៌មានជាតិ

ក្បាលសើយសាច់ឡើងលើ បន្ទាប់ពីត្រូវជនសង្ស័យកាប់ពីក្រោយ

កណ្តាល: ករណីហិង្សាដោយចេតនាមួយបានកើតឡើងកាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង៩និង០០នាទីព្រឹក នៅចំណុច មុខហាងគុយទាវក្រវិលធំ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ សំអូន ផាលិត ហៅផ្លយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានរបួសស្នាមត្រង់ក្បាលផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ។

ចំណែកជនសង្ស័យ០២នាក់(គេចខ្លួន)
១-ឈ្មោះ ភក្តី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងអាគារវប្បធម៌ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
២-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ។
តាមព័ត៌មានបានឲ្យដឹងថាកាលពីពេល វេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូជាមួយ
មិត្តភក្តិ (អង្គុយខាងក្រោយ)បន្ទាប់មកក៏ស្រាប់តែឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកZoomerX ក្នុងនោះស្គាល់ឈ្មោះម្នាក់ ជាជនដៃដល់ឈ្មោះភក្តី បានដកកាំបិតប៉័ងតោ កាប់លើជនរងគ្រោះ ពីក្រោយ ត្រូវក្បាលសើយសាច់ឡើងលើ បណ្តាលឲ្យមានរបួសស្នាមហូរឈាមយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបងប្អូនដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង រីឯជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់