ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីផ្ទុះផាវ រងរបួសធ្ងន់ស្រាលមនុស្ស ៥នាក់ នៅខេត្តរតនគិរី

រតនគិរី: កាលវេលាម៉ោង ០៧ និង៣០នាទីព្រឹកថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ មានករណីផ្ទុះផាវបណ្ដាលឲ្យរងរបួស មនុស្សចំនួន ០៥នាក់ ស្ថិតក្នុងភូមិសៀងសាយ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

ជនរងគ្រោះទាំង ០៥នាក់មានឈ្មោះ៖
១.ហេង សារឿន ភេទប្រុស អាយុ ៤៣ឆ្នាំ រសនៅភូមិឃុំកើតហេតុខាងលើ
២.សើន អូន អាយុ ១១ឆ្នាំ រស់នៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី
៣.សន ម៉ាប ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ
៤.ចាង ត្រិញ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិ ព្រៅ រស់នៅភូមិកើតហេតុខាងលើ
៥.តឿង ជឿន ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់