ព័ត៌មានជាតិ

ទារិកាត្រូវគេយកទៅបោះចោលនៅផ្លូវ ៦០ម៉ែត្រ ស្លាប់បាត់បង់ជីវិតហើយ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ មានករណីអ្នករើសអេតចាយ ប្រទះឃើញទារកម្នាក់ សាច់ទ្បើងក្រហមរងៀល ត្រូវបានគេដាក់ក្នុងថង់ខ្មៅ ចងមាត់ជិត រួចយកទៅបោះចោល នៅក្បែរបង្គោលភ្លើងផ្លូវ៦០ម៉ែតយប់មិញ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយឃើញសភាពទារកទន់ខ្សោយ ទើបក៏ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ តែជាអកុសល្យពេទ្យជួយពុំបានទ្បើយ។

សពទារិកា ត្រូវយកទៅតម្កល់នៅវត្តសំបួរមាស ចំការដូង នៅវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់