ផ្ទះ ព័ត៌មានជាតិ រថយន្ត PORSCH...

រថយន្ត PORSCHE តម្លៃរាប់ម៉ឺនដុល្លារ ជល់គូទរថយន្តក្រុមហ៊ុនឆ្នោត M អស់ ៨០ដុល្លារ

0

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងរថយន្ត បណ្តាលរងការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង ៥ និង ៤៥ នាទីល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្ត ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AP-៥៩៣៥ ជារបស់ក្រុមហ៊ុនឆ្នោត M បើកបរដោយបុរសម្នាក់ រួមទាំងអ្នកជិះខាងក្នុងជាច្រើននាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវលេខ ២៧១។ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តស៊េរីទំនើប ម៉ាក PORSCHE ពណ៌ប៉ារ៉ាខៀវ លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AQ-៦៣៦៦ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីវ័យក្មេងម្នាក់ មកបុកពីក្រោយ បណ្តាលឲ្យរថយន្ត HYUNDAI ក្រពឹតកាងរងការខូចខាត តែ មិនបង្កឲ្យរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ដោយឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា បន្ទាប់ពីបានជជែកវែកគ្នា យ៉ាងតឹងសរសៃក ចុងក្រោយម្ចាស់ PORSCHE ចេញសងសំណងដល់រថយន្ត HYUNDAI ចំនួន ៨០$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.