សៀមរាបៈ សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩មានករណីគ្រោះ
ថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង យុវជនម្នាក់ ជិះម៉ូតូ ក្នុងល្បឿនលឿន មិនប្រយ័ត្ន បណ្តាលឲ្យធ្លាក់លូ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នៅចំណុចភូមិស្នោរ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
សពយុវជនរងគ្រោះ មានឈ្មោះ ហាច សៀងហៃ អាយុ១៧ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប៕

មតិយោបល់