ព័ត៌មានជាតិ

រថយន្តសាំយ៉ុងដឹកអង្ករក្រឡាប់ស្លាប់មនុស្សម្នាក់នៅក្រចេះ

ក្រចេះ៖ សមត្ថកិច្ចឲ្យដឹងថាមានស្លាប់បុរសម្នាក់ក្នុងហេតុការណ៍ក្រឡាប់រថយន្តបង្កដោយខ្លួនឯង
ជនរងគ្រោះឈ្មោះ អ៊ួ ទី អាយុ២៧ឆ្នាំ រស់នៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាអ្នករួមដំណើរបានស្លាប់។ ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្ត ខណះដែលបុរសជាអ្នកបើកបរបានរងរបួសស្រាល។ នគរបាលចរាចរណ៍និយាយថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី៣០ មិនា នៅលើផ្លូវជាតិលេខ៧៦ ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល។
នគរបាលបញ្ជាក់ថា មូលហេតុបង្កឡើងដោយសារតែរថយន្តបើកលើសល្បឿន។ រថយន្តបង្កហេតុក្រឡាប់ដោយខ្លួនឯងជាប្រភេទរថយន្តសាំយ៉ុង មានដឹកអង្ករ៕

មតិយោបល់