ភ្នំពេញៈ មានការភ្ងាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសពស្រ្ដីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក កាលពីវេលា៧ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអង្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានដំណឹងនគរបាលចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រង់សាកសពស្រ្តីនោះយកមកលើគោក ដើម្បីស្វែងរកសាច់ញាតិមកទទួល។ មន្ត្រីនគរបាលបញ្ជាក់ថា សាកសពស្រ្តីខាងលើ អណ្ដែតទឹកនៅស្រះវាយកូនហ្គូលរបស់បុរីហ្គ្រែនភ្នំពេញ ។
ភិនភាគសាកសពជាស្រ្តីវ័យប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺតពណ៌ផ្កាឈូក ខោខ្មៅ សក់ខ្មៅ បើបងប្អូនណាបាត់សាច់ញាតិដូចមានភិនភាគខាងលើ សូមមកទំនាក់ទំនងនៅប៉ុស្តិ៍នគរបាលខណ្ឌសែនសុខ៕
មតិយោបល់