Eder ខ្សែប្រយុទ្ធក្លឹបបារាំង Lille OSC បានស៊ុតមួយគ្រាប់នៅម៉ោងបន្ថែម១៥នាទីពីរដង ជួយឲ្យព័រទុយហ្គាល់លើកពាន EURO លើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីខកខានកាលពីឆ្នាំ២០០៤ ដោយបរាជ័យក្រោមថ្វីជើងក្រិច ក្នុងដីខ្លួនឯង។
ការប្រកួតនៅវគ្គទី១ បានដាក់សម្ពាធយ៉ាងខ្លាំងដល់ក្រុមភ្ញៀវ ដោយគ្រប់គ្រងបាល់ដល់ទៅ៦០%។
អ្វីដែលពិសេសជាងនេះទៀតគឺ កីឡាករនាំលេងរបស់ព័រទុយហ្គាល់ Ranaldo ត្រូវប្តូរចេញទាំងទឹកភ្នែក នៅនាទីទី២៥ ក្រោយប៉ះទង្គិចជាមួយ Payet។ បន្តមកក្រុមទាំងពីរនៅតែសម្រុកគ្នា តែនៅធ្វើមិនបានសម្រេច។ លទ្ធផលសូន្យស្មើនេះ បន្តរហូតចប់វគ្គទី២។
ឈានដល់ម៉ោងបន្ថែម ខ្សែប្រយុទ្ធ Eder បានអូសបាល់ទៅស៊ុតគ្រាប់ជ័យជម្នះបានសម្រច។ ក្រោយមកក្រុមទាំងពីរនៅតែព្យាយាមបុកទៅមក តែមិនអាចរកគ្រាប់បាល់បានបន្ថែម។ ចប់ការប្រកួតព័រទុយហ្គាល់ ឈ្នះ បារាំង ១-០។
នេះជាការលើកពានលើកទី១ របស់ព័រទុយហ្គាល់ ក្រោយខកខានឱកាសដ៏កម្រម្តងកាលពីឆ្នាំ២០០៤ ហើយនិងបញ្ចប់កំណត់ត្រាមិនដែលឈ្នះបារាំង តាំងពីឆ្នាំ១៩៧៥៕
មតិយោបល់