ព័ត៌មានជាតិ

រថយន្តបុកគោយន្តកន្រ្តៃ ផ្ដាច់ជីវិតបុរសម្នាក់ នៅស្រុកមោងឫស្សី

បាត់ដំបង: កាលពីវេលាម៉ោង ០១និង០៥នាទីរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកពីក្រោយ គោយន្តកន្ត្រៃ០១គ្រឿង ម៉ាក គូបូតាកម្លាំង ១៤សេស មានសណ្ដោងរ៉ឺម៉ក ស្ថិតនៅលើផ្លូវចូលទៅស្រុករុក្ខគីរី ត្រង់ចំណុចក្រុមទី៧ ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ខុម រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ (ស្លាប់) រស់នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ។ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-0588 បើកបរដោយឈ្មោះ គឹម ចម្រើន ហៅ (គោ) ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងបញ្ចូនទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោកខេត្ត ចំណែកឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់