បាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបករណី ជួញដូរចែកចាយសារធាតុញៀនខុសច្បាប់ចំនួន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ កាលពីវេលាម៉ោង ០៤និង០០នាទីរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងផ្សារបុរីសុភមង្គលជាយដែនថ្មី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។
ជនសង្ស័យទី១/ ឈ្មោះ ភុន អាត ភេទស្រី ហៅ (ម៉ែអាដូច) អាយុ ៣៦ឆ្នាំ ទី២/ ឈ្មោះ អ៊ុយ ស្រីពេជ្រ ភេទស្រី អាយុ ៣២ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន និងទី៣/ ឈ្មោះ រឿន រ៉ុម ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
វត្ថុតាងដកហូត៖
– ថ្នាំគ្រាប់យ៉ាម៉ា ចំនួន ១៩៥គ្រាប់
– ថ្នាំញៀនម៉ាទឹកកក ចំនួន ០១ថង់ និង ០២កំណាត់ទុយោរ
– ទូរស័ព្ទដៃសេរីចាស់ ចំនួន ០២គ្រឿង និងសម្ភារៈ សម្រាប់វេចខ្ចប់គ្រឿងញៀន លក់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់