ស្វាយរៀងៈ រថយន្តក្រុងរបស់ក្រុមហ៊ុន សូរិយាមួយគ្រឿងបានបើកធ្លាក់ផ្លូវ ធ្វើឱ្យភ្ញៀវនៅក្នុងនោះភ័យទាំងព្រលឹងចុងសក់គ្រប់ៗគ្នា ខណៈអ្នកបើកបរខ្វះការប្រុងប្រយត្ន័បណ្ដាលឲ្យរថយន្តរ៉េចង្កូតធ្លាក់ចូលវាលស្រែ សំណាងមិនមានអ្នកគ្រោះថ្នាក់។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤១ និង១៤២ ស្ថិតនៅភមិ ដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកក្រុងម៉ាក KIA ពណ៌ស របស់ក្រុមហ៊ុន សូរិយា ពាក់ស្លាកលេខ ភ្នំពេញ ៣C ៣៥៩១ បើកបរដោយឈ្មោះ អែម នី ភេទ ប្រុស អាយុ ៥៤ឆ្នាំ មានទីលំ នៅភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ក្រុងភ្នំពេញ បានធ្វើដំណើរពីទិសខាងលិច ទៅកើតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ ស្រាប់តែអ្នកបើករថយន្តទេសចរណ៍ បើកខ្វះការប្រុងប្រយត្ន ហើយរ៉េចង្កូតធ្លាក់វាលស្រែធ្វើឲ្យអ្នកជិះក្នុងរថយន្តជិត២០នាក់នាំគ្នាស្រែកឆោឡោព្រលឹងចុងសក់គ្រប់ៗគ្នា។
ចំពោះអ្នកជិះលើរថយន្តមិនមានគ្រោះថ្នាក់ដល់អាយុជីវិតអ្វីនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ៕
មតិយោបល់