ព័ត៌មានជាតិ

សូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តបុកម៉ូតូ បណ្ដាលឲ្យសិស្សសាលាស្លាប់ នៅផ្លូវជាតិលេខ១

កណ្ដាល: កាលពីវេលាម៉ោង ១០ និង២០យប់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ត្រង់ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ខូចខាតម៉ូតូធ្ងន់០១ គ្រឿង និង០១គ្រឿង រថយន្តខូចខាតស្រាល ខណ:អ្នកបើកបររថយន្ត ត្រូវឃាត់ខ្លួន។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BP-7555 អ្នកបើកបរឈ្មោះឆាន់ ពៅ ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិក្រាំងវែង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អ្នករួមដំណើរមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ។

មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍ ស្លាកលេខភ្នំពេញ 2HA-4905 បើកបរឈ្មោះ ហុង ឌី ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយក្ងោង ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង០២នាក់ នៅកន្លែងកើតហេតុ ។

មូលហេតុ៖ អ្នកបើកម៉ូតូបើក មិនប្រកាន់គន្លងផ្លូវ។

ក្រោយកើតហេតុ វត្ថុតាងត្រូវសមត្ថកិច្ច យកមករក្សារទុក នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ៕

មតិយោបល់