ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន០៤ខ្នង ស្ថិតនៅឃុំមានជ័យ ស្រុកសណ្តាន់។

១.ម្ចាស់ផ្ទះឈ្មោះ ប៉ី ភាព ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិថ្មី ឃុំមានជ័យ ផ្ទះទំហំ៨.៥០x៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា ប្រក់ក្បឿង ខូចខាតរលំទាំងស្រុង និងម៉ូតូម៉ាក វ៉េវមួយគ្រឿង។

២.ម្ចាស់តូបឈ្មោះ ជួន អៃ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ តូបទំហំ៥x៦ម៉ែត្រ ប្រក់ស័ង្កសី ខូចខាតដួលទ្រេត និងទ្រព្យសម្បត្តិមួយចំនួនទៀត។

៣.ម្ចាស់តូបឈ្មោះ សែម ស៊ឹម ភេទស្រី អាយុ៦៤ឆ្នាំ តូបទំហំ៥x៣ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតដួលទ្រេត។

៤.ម្ចាស់ផ្ទះឈ្មោះ សាយ កេន ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិថ្មី ឃុំមានជ័យ ផ្ទះទំហំ៧.៥០x៦ម៉ែត្រ ប្រក់ស៊ីបប្រូស៊ីម៉ង់ ជញ្ជាំងស័ង្កសី ខូចខាតរបើកដំបូល។

ករណីនេះ មិនបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់