ព័ត៌មានជាតិ

ហុងដាគុប C50 បុករថយន្ត របួសធ្ងន់បុរសម្នាក់

កំពង់ឆ្នាំង: នាវេលាម៉ោង ០០ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុករថយន្ត បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ (អ្នកបើកម៉ូតូ) នៅចំណុចផ្លូវបំបែកជាបួន ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥២-៥៣ ភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ម៉ូតូម៉ាកហុងដាគុប C50 ពណ៌បៃតងចាស់ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ នូ យ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្របផ្ជះ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីកើតទៅលិច ចំណែករថយន្តម៉ាក ហាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0786 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរទិសផ្ទុយគ្នា។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ។

សម្ភារខូចខាត ម៉ូតូ ០១គ្រឿងធ្ងន់ និងរថយន្ត ០១គ្រឿងស្រាល ៕

មតិយោបល់