បន្ទាយមានជ័យៈ នៅវេលាម៉ោងប្រហែល៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ជិះម៉ូតូទៅបុកនឹងបង្គោលខ្សែកាបអុបទិច បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង២នាក់ទៀតរបួសធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០៣៩៣-០៣៩៤ ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ឈូក សុវ៉ាត ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិគោកលុន(ភូមិថ្មី) ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ស្លាប់) បានជិះម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-4145 ចំណែកអ្នករួមដំណើរត្រូវជាបងថ្លៃឈ្មោះ ចិ ថាវី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិគោកលុន(ភូមិថ្មី) ឃុំជប់វារី ស្រុកព្រះនេត្រព្រះ រងរបួសធ្ងន់ និងម្នាក់ទៀតត្រូវជាក្មួយឈ្មោះ វ៉ាន់ សាវឿត ភេទស្រី អាយុ១២ឆ្នាំ នៅភូមិជាមួយ រងរបួសស្រាល ។
សមត្ថកិច្ច បានឲ្យដឹងថា៖ មុនពេលកើតហេតុ អ្នកបើកម៉ូតូ បានធ្វើដំណើរពីកើតទៅលិច សង្ស័យមានសារជាតិស្រវឹង ពេលមកដល់ចំណុចកើតហេតុ បានធ្លាក់ពីលើទ្រូងផ្លូវ ទៅបុកនឹងបង្គោលខ្សែកាបអុបទិច នៅស្នាំភ្លោះខាងជើងផ្លូវ បណ្ដាលឲ្យជួបគ្រោះថ្នាក់តែម្ដង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់