បាត់ដំបងៈ បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តមាកសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ2 AA-5721បុកស្លាប់នៅនិងកន្លែងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នៅចំណុចក្រុមទី ៥ ភូមិ ឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន លើផ្លូវជាតិលេខ៥៩អា។
សមត្ថកិច្ចឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងរថយន្ដនឹងអ្នកថ្មើជើង រថយន្ដ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2 AA-5721អ្នកបើកបរមិនស្គាល់អត្តសញាណ បានបើករថយន្ត ពីទិសខាងត្បូង ទៅទីសខាងជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកនឹងអ្នកថ្មើជើង ឈ្មោះ កែវ ឆេង ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលដើរកាត់ទទឹងផ្លូវ មានទីលំនៅបច្ចុប្បន្ន ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ចំណែករថយន្ដបានយកមករក្សាទុកនៅ
អធិការដ្ឋាននគរបាលស្រុកសំពៅលូន ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់