អង់គ្លេស៖បើទោះបីជាអាកាសធាតុភ្លៀង ត្រជាក់ ប៉ុន្តែមានអ្នកគាំទ្រជាច្រើនបានឈរតម្រង់ជួរគ្នា ពេញមួយយប់ដើម្បីបានទំនាក់ទំនងជាមួយនឹងសំណព្វចិត្តរបស់ពួកគេ។
អតីតកីឡាករ David Beckham ថ្មីៗនេះបានបង្ហាញខ្លួននៅ ហាងលក់សៀវភៅ ចំកណ្តាលទីក្រុង ឡុងដ៏ ដើម្បីចុះហត្ថលេខាលើសៀវភៅថ្មីរបស់គាត់ និងថតរូបជាមួយនឹងអ្នកគាំទ្រ។គ្រាន់តែដំណើរការដំបូងមានមនុស្សតែ ៥០០ នាក់តែប៉ុណ្ណោះ ដើម្បីបានជួប និងថតរូបជាមួយនឹង David Beckham ។ ជាមួយនឹងឱកាសនេះក្នុងចំណោមពួកគេទាំងនោះ បានសង្ឈឹមថា នឹងអាចមានឱកាសជួប និងថតរូប បើទោះបីជាមេឃមិនអំណោយផលក៏ដោយនោះ។
បើយោងតាមព័ត៌មានដែលផ្តល់ឲ្យដោយសន្តិសុខដែលយាមកាម នៅហាងលក់សៀវភៅនេះបើក នៅម៉ោង ១០ ព្រឹកនេះ រហូតដល់ម៉ោង ១០ យប់ ដោយមុននេះមានមនុស្សជាច្រើនបានឈរតម្រង់ជួរគ្នា ។ អ្នកដែលឈរតម្រង់ជួរគ្នានោះ បានឈរតាំងពីម៉ោង ១០យប់ រហូតល់ពេលព្រឹក ដើម្បីធ្វើយ៉ាងណាជួប David Beckham ។
ក្នុងចំណោមអ្នកដែលឈរ ចាំជួប David Beckham ដូចគ្នានេះដែរ លោក Poppy Mason-Taylor អាយុ ២២ ឆ្នាំ បានរៀបចំភួយ កក់ក្តៅ ដើម្បីឈររងចាំដូចគ្នាផងដែរ ដើម្បីសម្រេចគោលបំណងធំរបស់ខ្លួន។
ក្នុងអំឡុងពេលដែលជួបនោះដែរ កីឡាករ វ័យ ៣៨ ឆ្នាំ បានចំណាយពេល ៤ម៉ោង ដើម្បីចុះកុងត្រា និងថតរូបជាមួយនឹងអ្នកគាំទ្រ៕

មតិយោបល់