ព័ត៌មានជាតិ

មុខសញ្ញាចោរលួចម៉ូតូ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

កំពង់ស្ពឺ: នៅទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ក្រោយពិធីបុណ្យចូលឆ្នាំរួច កម្លាំងសមត្ថកិច្ច បានចេញល្បាតនៅចំណុចភូមិប្រឡាយ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចម៉ូតូ។

ជនសង្ស័យ ទី១-ឈ្មោះ ថៃ ហាយ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរក្រៀវជ្រូក មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ ថុង វី (ហៅវ៉ៃ) ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតបាន៖ ម៉ូតូ០១គ្រឿងម៉ាកSUZUKI .VIVA ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ កំពង់ស្ពឺ1A-8548 ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងម៉ូតូ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់