កំពង់ធំៈ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សពជនរងគ្រោះមានឈ្មោះ អ៊ូ ចាន់ធឿន ភេទប្រុស អាយុ០៥ឆ្នាំ។
តាមមូលហេតុមកពីចុះលេងទឹកស្រះទើបបណ្តាលឲ្យលង់ស្លាប់បែបនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដើម្បីពិនិត្យជាក់ស្តែងទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់