ព័ត៌មានជាតិ

ប្រយ័ត្ន! កម្ពុជានឹងរងសម្ពាធទាប នៅថ្ងៃទី២៣ ដល់ ២៩ សីហា

ភ្នំពេញៈ ចាប់ពីថ្ងៃទី​២៣ ដល់ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​ នឹងរង​សម្ពាធ​ទាប មួយ តាមតំបន់វាលទំនាប ខ្ពង់រាប និង​តំបន់សមុទ្រ ដែលបង្ក​ឲ្យ​មាន​រន្ទះ ខ្យល់កន្ទ្រាក់កើតឡើង ក្នុងអំឡុងពេលមានភ្លៀង ។​
យោងតាម ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសនៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦ បានឲ្យដឹងថា ដោយសារតែខ្យល់មូសុងនិរតី បានចុះខ្សោយ បង្កឲ្យមានប្រព័ន្ធសម្ពាធទាប បានកើតឡើងកាលពីថ្ងៃទី​២២ ខែសីហា អូសកាត់លើប្រទេសថៃ និង​អាងទន្លេមេគង្គ ហើយនៅថ្ងៃទី​២៣ សីហានេះ បានលាត់សន្ធឹង​ដល់សមុទ្រចិនខាងត្បូង ហើយក៏បង្កើនឥទ្ធិពល​មកលើព្រះរាជាណាចក្រកម្ពុជា ។​

តំបន់ដែលរងសម្ពាធទាប និងគួរប្រុងប្រយ័ត្ន មាន តំបន់វាលទំនាប និង​តំបន់ខ្ពង់រាប ដោយចាប់ពីថ្ងៃទី​២៣ ដល់ ២៨ ខែសីហា មានរន្ទះ និងខ្យល់កន្ទ្រាក់កើតឡើង ក្នុងអំឡុងពេលមានភ្លៀង​។
ដោយឡែកតំបន់​ឆ្នេរ និងលើផ្ទៃសមុទ្រ ដោយរងសម្ពាធទាបដូចគ្នា ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ សីហា ដោយបង្ក​ឲ្យមានខ្យល់បក់បោកខ្លាំង និងមានរលកធំៗ នៅលើផ្ទៃសមុទ្រ ៕​

water Ministry

មតិយោបល់