ព័ត៌មានជាតិ

កំពុងល្បីតៗគ្នាតាមហ្វេសប៊ុក «សួនផ្កាស្បៃរឿង» មានមនុស្សទៅលេងកម្សាន្ត ១ថ្ងៃៗ រាប់ពាន់នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ សួនផ្កាដ៏ស្រស់ស្អាត ដែលមនុស្សម្នា កំពុងផ្អើលទៅចោមរោមមើលសួនផ្កា ច្រើនហូរហែ ១ថ្ងៃៗ មានមនុស្សជិះរថយន្តម៉ូតូ ចូលទៅកម្សាន្តហូរហែនោះ គឺស្ថិតនៅផ្លូវចូលទៅប្រាសាទ សំបូរព្រៃគុក។ ដោយគិតពីផ្លូវជាតិ ៦២ កំពង់ធំ-ព្រះវិហារ ជាង៣០០ម៉ែត្រ ហើយបត់ខាងឆ្វេងដៃ ឃើញមានបោះទង់ជាតិលម្អសងខាងផ្លូវលំ។

ម្ចាស់«សួនផ្កាស្បៃរឿង» ជាស្ត្រីវ័យកណ្តាល ឈោ្មះ ស៊ុយ សេនបានឲ្យដឹងថា៖ សួនផ្កានេះ បានចាប់ផ្តើមស្វាគមន៍ភ្ញៀវមកកម្សាន្ត នៅថ្ងៃចូលឆ្នាំថ្នីប្រពៃណីខ្មែរ កន្លងទៅថ្មីៗនេះ តែ៣ថ្ងែដំបូង គេមិនសូវដឹង មានមនុស្សតិតតួច ដោយគេឆ្លងកាត់ច្រើនតែហួសទៅលេងសង្ក្រាន្តថ្មី សំបូរព្រៃគុក ។

លុះដល់ថ្ងៃទី១៧ដល់ថ្ងៃអាទិ្យទី២១ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវមកលេងកម្សាន្តសួននេះ ច្រើនហូរហែ ដោយសារល្បីតៗគ្នាតាមសង្គមហ្វេសប៊ុក មួយថ្ងៃៗ តាមស្មានមានចំនួនជាងមួយពាន់នាក់។

ភ្ញៀវដែលមកដល់ ចូលមើលផ្កានិងថតរូបក្នុងទូរស័ព្ទ កម្សាន្តសប្បាយ តាមសួនផ្ការីកស្គុះស្គាយ រាយពណ៌ចម្រុះស្រស់បំព្រងនេះ គឺភ្ញៀវម្នាក់ត្រូវបង់លុយ ២៥០០រៀល ឯផ្កា១កម្រងតម្លៃ ៤០០០រៀល ចង់ទិញឬមិនទិញក៏បានដែរ តែគេសង្កេតឃើញយុវជនចូលចិត្តទិញ ថតរូបម៉ាកប់ៗ ដើម្បីបង្ហោះលេងសប្បាយរតាមហ្វេសប៊ុក។

ម្ចាស់សួនបានប្រាប់ថា៖ លើផ្ទៃដី១៦ហិចតានេះ មានសួនផ្កាចម្រុះពណ៌ ដោយទើប តែចាប់ដាំ៣ខែមកនេះបាន តិចតួចនៅឡើយ តែគេគ្រោងនឹងអភិវឌ្ឍន៍ជាកន្លែងកម្សាន្ត មានអាងហែលទឹកជិះទូកលេង ខ្ចូសរោងសម្រាកលំហែកាយ និងកន្លែងលក់ភេសជ្ជៈ ចំណី អាហារ សម្រាប់ភ្ញៀវឆ្លងកាត់ទៅលេងកម្សាន្តប្រាសាទសំបូរព្រៃគុកផងដែរ។

ភ្ញៀវដែលបានមកលេងក្នុងសួនផ្ការីករះថ្មីៗ នេះគេសង្កេតឃើញ មានមនុស្សក្មេងចាស់ ប្រុសស្រី និងភាគច្រើនជាយុវជន មកពីបណ្តាស្រុកក្នុងខេត្ត និងពីបណ្តាខេត្តនានាផងដែរ។

យុវជន១ក្រុមមកពីស្រុកប្រាសាទសំបូរ បានចាប់អារម្មណ៍ចាត់ទុក សួនផ្កានេះ ជាសួនទាក់ទាញ់ចិត្តយុវជន ដែលភាគច្រើនគេចូលចិត្តផ្កា ដែលកំពុងរីកថ្មីៗនិងស្រស់ បំព្រងបែបនេះណាស់! មើលទៅផ្កាក៏ស្រស់ស្អាត និងអ្នកមកលេងសួនផ្កាក៏ស្អាតសង្ហា ។

រីឯគ្រួសារ១ក្រុមមកពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាថា៖ ខ្ញុំទើបតែមកដល់ឃើញទិដ្ឋភាពសួនផ្កានេះ មានការទាក់ទាញចិត្ត គួរជាទីគយគន់និងមិនខកចិត្ត ត្បិត អីកូននិងប្រពន្ធគាត់ ក៏រីករាយសប្បាយទាំងអស់គ្នា ហើយព័ត៌មាននេះ គាត់បន្តផ្សព្វផ្សាយ សូមអោយបងប្អូនជិតឆ្ងាយដែលចូលទិដ្ឋភាពនេះ សូមមកកម្សាន្តសប្បាយ ពិតជាមិនខកបំណងឡើយ ។
ម្យ៉ាងទៀតចង់មកទីនេះ អាចហួសតែបន្តិចយើង អាចទៅមើលប្រាសាទ សំបូរព្រៃគុកនិងរម្មណីយដ្ឋានផ្សេងៗទៀតរបស់ខេត្តកំពង់ធំ៕

មតិយោបល់