ព័ត៌មានជាតិ

តៃកុងឡានដឹកកម្មករក្រុមហ៊ុនចំការកៅស៊ូ សុកហ្វីន ខេស៊ីឌី ម្នាក់របួសធ្ងន់ ខណៈឡានរអិលថយក្រោយកិនខ្លួនឯង

​មណ្ឌលគិរីៈ តៃកុងឡាន​ដឹកកម្មករ​ក្រុមហ៊ុនចំការកៅស៊ូ សុកហ្វីន ខេស៊ីឌី ម្នាក់រងរបួស​ជាទម្ងន់​ ខណៈចុះ​ត្រួតពិនិត្យ​មើលខាងក្រោមយានយន្ត​របស់ខ្លួន ស្រាប់តែឡានរអិលថយក្រោយ​កិនលើក្បាល​​ និងដងខ្លួន​តែម្តង កាល​ពី​វេលាម៉ោង៦:២០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ​ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា។

​ប្រភព​ឲ្យដឹងថា ​ជន​រងគ្រោះ​ជាកម្មករឈ្មោះ គឹម សុផល អាយុ៦១ឆ្នាំ ជាអ្នកបើកឡានដឹកកម្មករ នៅក្នុងក្រុមហ៊ុនចំការកៅស៊ូ សុកហ្វីន ខេស៊ីឌី មានទីតាំងស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ​ ខណៈ​ត្រលប់មកពីដាក់កម្មករចុះនៅចំការ ហើយឡានមានបញ្ហា ដល់ពាក់កណ្តាលផ្លូវក៏បានឈប់ឡាន ដើម្បីពិនិត្យមើលនៅខាងក្រោមឡាន ក៏ស្រាប់តែឡានរអិលកិនពីលើ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រង់ក្បាល និងខ្លួនជាច្រើនកន្លែង​។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ថា រាល់ថៃ្លព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុករបស់បេឡាសន្តិសុខសង្គម (ប​ស​ស) ខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះដែរ ប.ស.ស ក៏សូមអំពាវនាវដល់បុគ្គលិក កម្មករ-កម្មការិនី ឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ព្រោះគ្រោះថ្នាក់តែងតែកើតមានឡើង មិនប្រកាន់ពេលវេលា ឬទីកន្លែងឡើយ៕

photo_2016-07-28_08-15-53photo_2016-07-28_08-15-54photo_2016-07-28_08-15-56modokiri

មតិយោបល់