ភ្នំពេញៈ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីយប់ថ្ងៃទី៩ ខែកក្កដា កន្លងមកនេះ។
រហូតមកដល់ម៉ោង២រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យម្នាក់ឈ្មោះ រិន ឃីម ២៣ឆ្នាំក្នុងចំណោមជនសង្ស័យ២នាក់ដែលកម្លាំងឃាត់ខ្លួនខាងលើ គឺមានជាប់ពាក់ព័ន្ធនិងករណីចាប់រំលោភនារីម្នាក់បានសម្រេច។
គួររំឭកថា ជនសង្ស័យ៥នាក់ ត្រូវបានតុលាការចេញដីកា តាមចាប់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភនារីម្នាក់បានសម្រេចកាលពីអំឡុងឆ្នាំ២០១៤៕
មតិយោបល់