បន្ទាយមានជ័យៈ ក្មេងស្រីចំនួន២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តាលឲ្យលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចអាងទឹកចំងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖មុនពេលកើតហេតុមានក្មេង០៤នាក់ បានចេញពីរៀនគួរ បាននាំគ្នាទៅលេងទឹកអាង ស្រាប់តែក្មេងស្រីចំនួន០២នាក់បានលង់ទឹកស្លាប់។
ក្មេងស្រីរងគ្រោះទី១ឈ្មោះ សម្បតិ្ត ស្រីណុង ភេទស្រី អាយុ០៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថន គឹមហួន ភេទ ស្រី អាយុ០៦ឆ្នាំ ក្មេងស្រីទាំង០២នាក់ មានទីលំនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ ក្មេងៗចំនួន០២នាក់ទៀត បានរត់មករាយការណ៍ប្រាប់អ្នកភូមិ និងបានចុះរាវរកស្រង់មកយកលើគោក ។ហើយបានគណកម្មការត្រួតពិនិត្យសពទាំង០២ ដែលមានកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូពេទ្យ និងអាជ្ញាធរភូមិ-ឃុំ ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ពុំមានស្នាកស្នាមពាក់ព័ន្ធនឹងបទល្មើសនោះឡើយ ។
សពកុមារីទាំង០២នាក់ ក្រោយពីធ្វើកោសល្យវិច្ច័យរួចបានប្រគល់ជូនឳពុកម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈចុងសប្តាហ៍នេះ មានក្មេងស្រីចំនួន ០៦នាក់ មកហើយដែលស្លាប់ដោយសារលង់ទឹក ក្នុងនោះ០៤នាក់ នៅឃុំភ្នំដី ស្រុកភ្នំស្រុក៕
ព័ត៌មានជាតិ
មតិយោបល់