ព័ត៌មានជាតិ

រថយន្តស៊េរីទំនេីបម៉ាកHUMMERបុកគ្នាជាមួយម៉ូតូគុបស្លាប់បុរសម្នាក់

តាកែវ: រថយន្តស៊េរីទំនេីបម៉ាកHUMMERពណ៌សពាក់ស្លាកលេខភ្នំពេញ2AH 8134បានបុកគ្នាជាមួយម៉ូតូម៉ាកគុបបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុអ្នកបេីករថយន្តគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីម៉ោង២១និង២០នាទីយប់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩តាមបណ្តោយផ្លូវខេត្តលេខ១២២A ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១និង១២ចំណុចភូមិសំរោង ឃុំសូភី ស្រុកបាទីខេត្តតាកែវ។

រថយន្តស៊េរីទំនេីបម៉ាក HUMMERពណ៌សពាក់ស្លាកលេខភ្នំពេញ 2AH 8134បេីកដោយឈ្មោះពូន ជាភេទប្រុសអាយុ២៣ឆ្នាំមានទីនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ម៉ូតូម៉ាកគុបពណ៌ទឹក ប៊ិច ពាក់ស្លាកលេខភ្នំពេញ1AK 2059បេីកដោយឈ្មោះខឹម រដ្ឋាភេទប្រុសអាយុ២៩ឆ្នាំមុខរបរកសិករមានលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនេះបេីកក្នុងល្បឿនលឿនទិសដៅបញ្ច្រាស់គ្នាដោយម៉ូតូបេីកពីទិសខាងកេីតទៅលិចរីឯរថយន្តបេីកពីទិសខាងលិចទៅកេីតលុះមកដល់កន្លែងកេីតហេតុក៏បានបុកគ្នាបណ្តាលឲ្យអ្នកបេីកម៉ូតូស្លាប់នៅកន្លែងកេីតហេតុអ្នកបេីករថយន្តចុះរត់គេចខ្លួនបាត់។

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់