លោកអ្នកប្រហែលជាធ្លាប់បានចាប់អារម្មណ៍នោះទេទៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple ដែលបង្ហាញម៉ោង 9:42 AM នោះទេ ប៉ុន្តែបើសិនជាអ្នកងាយក្រឡេកទៅមើលរាល់ឧបករណ៍របស់ Apple នោះលោកអ្នកនឹងឃើញពីចំណុចនេះ។
ជាទូទៅ នៅលើអេក្រង់របស់ iPhone តែងតែបង្ហាញម៉ោង 9:42 AM ប៉ុន្តែពុំមាននរណាម្នាក់ដឹងពីមូលហេតុនោះទេ ក្រោយមកទើបបុគ្គលិកជាន់ខ្ពស់ Apple ពន្យល់ហេតុផងយ៉ាងងាយថា ម៉ោង ៩ព្រឹកគឺជាពេលវេលាដែល Steve Jobs បង្ហាញ iPhone ដំបូងបំផុតនៅឆ្នាំ ២០០៧ ចំណែក ៤២នាទីគឺជាពេលវេលាដែល Steve Jobs ធ្វើបទបង្ហាញ។
នៅឆ្នាំ ២០១០ iPhone និង iPad ត្រូវបានប្ដូរពី 9:42 AM មកជា 9:41 AM វិញ ហើយហេតុផលប្ដូរនេះ ត្រូវបានលោក Scott Forstall អតីតប្រធាន iOS បានពន្យល់ថា ជាធម្មតាបទបង្ហាញ iPhone គឺប្រើរយៈពេល ៤០នាទី ដូច្នេះការប្ដូរពី ៤២ មក ៤១វាមិនមែនជារឿងចម្លែកនោះទេ សំខាន់គឺវាជាពេលវេលាព្រឹកដូចគ្នា៕
ព័ត៌មានជាតិ
មតិយោបល់