ព័ត៌មានជាតិ

ប្រទះឃើញសាកសពអណ្តែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើលនៅស្រុកពញាឮ

កណ្ដាល: ករណីប្រទះឃើញសាកសពអណ្តែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុច
ក្នុងទឹកបឹងសំពៅមាស ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះ០១នក់ មិនស្គាល់អត្តសញ្ញាណភេទ ប្រុស អាយុប្រហែល៣០ឆ្នាំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ០៨និង០០នាទីព្រឹក មានប្រជាពល
រដ្ឋរស់នៅក្បែ ម្តុំគល់ស្ពានព្រែកក្តាម បានមករាយការណ៍ជូនសមត្ថកិច្ចថា បានប្រទះឃើញសាកសព ស្លាប់
អណ្ដែតក្នុងទឹកបឹងកន្លែងកើតហេតុខាងលើ បន្ទាប់ ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់លួងនិងកម្លាំងផ្នែកជំនាញ សហការជាមួយ កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុខេត្តកណ្តាលដោយសមាសភាពចូលរួម លោកមេភូមិ លោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំកំពង់លួង បានដំណើរការពិនិត្យសាកសព ដូចខាងក្រោម៖
សាកសព មានសភាព ហើមស្អុយ អណ្តែតទឹក ផ្កាប់មុខចុះក្រោមបែក្បាលទៅទិសខាងកើត ដៃទាំង
ពីរផ្កាប់ចុះក្រោម ជើងទាំងពីរអង្កុញជង្គុង ស្លៀកខោខៅប៊យជើងវែង
ពណ៌ខៀវ ពាក់អាវដៃវែង ពងជីចក់
ពណ៌ស មានពាក់ ស្បែកប៉ាត់តា ពណ៌ខ្មៅបាតពណ៌ស មានមួក
អណ្តែកទឹកក្បែរសាកសព មានពាក់
នាឡិកាជ័រពណ៌ខ្មៅនៅក្នុងហោប៉ៅខោខាងក្រោយមានទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក Nokia ចុចពិល ពណ៌ លឿង មានស៊ីម គ្មានថ្ម នៅហោប៉ៅខោមុខខាងឆ្វេង មានកញ្ចប់បារីហ្វីននិងដែកកេះចំនួន០១ និង ហោប៉ៅខោខាងស្តាំមានប្រាក់រៀលមួយ
ចំនួន មានខ្សែលីឡុងចងចង្កេះ ខោជំនួសខ្សែក្រវ៉ាត ។
ក្រោយពីធ្វើការពិនិត្យសាកសពរួចមក សន្ឋិដ្ឋានថា សាកសពជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកក់សម្គាល់ឡើយ ៕

 

មតិយោបល់