ព័ត៌មានជាតិ

រកឃើញជនបរទេសចំនួន ៩៥ នាក់ ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន នៅផ្ទះសំណាក ផ្ទះជួលជាច្រើនកន្លែង

ស្វាយរៀងៈ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនការងារអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាល អធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ឃន តារាសម្បត្តិ ស្នងការរងនគរបាលខេត្ត លោក អ៊ុក បូណា តំណាងរដ្ឋបាលសាលាក្រុងបាវិត បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលតាមបណ្តាផ្ទះសំណាក់ ផ្ទះជួល ក្នុងក្រុងបាវិតចំនួន ០៤កន្លែង។

ក្នុងការត្រួតពិនិត្យនេះ បានរកឃើញជនបរទេសស្នាក់នៅចំនួន ៩៥នាក់ ស្រី ១២នាក់ មាន ០២សញ្ជាតិ ចិនចំនួន ៩២នាក់ ស្រី ០៩នាក់ និងវៀតណាមចំនួន ០៣នាក់ ស្រី ០៣នាក់ ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន។

ក្រោយមកតំណាងក្រុមហ៊ុន បានយកលិខិតឆ្លងដែនមកបង្ហាញជូនសមត្ថកិច្ចពិនិត្យ បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន ៨២នាក់ ស្រី ០៩នាក់ មិនបានពិនិត្យលិខិត្យឆ្លងដែនច្បាប់ដើមចំនួន ១៣នាក់ ស្រី ០៣នាក់ (ចិន) មូលហេតុយកទៅពន្យាទិដ្ឋាការនៅភ្នំពេញ៕

មតិយោបល់