ភ្នំពេញៈ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកថា នៅវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិតំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាក ស្កុបពី ស៊េរី២០១៤ ពីជនរងគ្រោះមានរបរជាអ្នកលក់ថ្នាំពេទ្យ ទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់លោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី២នោះទេ។
ពលរដ្ឋរស់នៅស្ទឹងមានជ័យទី២មួយរយៈនេះ ព្រួយបារម្មពីបញ្ហា ចោរលួចឆក់យ៉ាងខ្លាំង ដោយពួកគាត់ចង់ឲ្យសមត្ថកិច្ច ល្បាតមូលដ្ឋានឲ្យបានញឹកញយ កុំតែល្បាតតែមួយភ្លែត ព្រលប់មិនទាន់ចូលប៉ុស្តិ៍វិញនោះ។
ពលរដ្ឋសំណូមពរដល់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យជួយជំរុញដល់លោក មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឃ្លាំមើលមូលដ្ឋានរបស់ខ្លួន កុំឲ្យមានចោរឆក់ ចោរលួចយ៉ាងសកម្មបែបនេះទៀត ហើយជាពិសេសទៀត ឲ្យមានល្បាតគ្រប់ច្រកល្ហក់ មូលដ្ឋានដែលខ្លួនគ្រប់គ្រង ទាំងយប់ទាំងថ្ងៃ កុំឲ្យពលរដ្ឋអស់សង្ឃឹម៕
មតិយោបល់