ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ស្វាយរៀង: នៅវេលាម៉ោង ៥និង២០ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរម្នាក់ស្លាប់ភ្លាមៗ តាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ក្នុងភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ ឌឿ ឡូត អាយុ ៣៩ឆ្នាំ (ស្លាប់) រស់នៅភូមិពង់ស្នែ ឃុំបាធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Q-4684៦ខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុ បានបើករថយន្តគេចខ្លួនភ្លាមៗ បន្សល់តែជនរងគ្រោះ និងម៉ូតូនៅកន្លែងកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកខាងលើ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក ធ្វើដំណើរមកពីក្រោយយ៉ាងលឿន ក៏បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភា្លមៗនៅនឹងកន្លែង។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់