ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង៤០នាទី ដោយមានគោលការណ៍ដឹកនាំពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានប្រគល់ភារៈកិច្ចជូនលោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យាន្តជំនិះ ដែលល្មើសច្បាប់ចរាចរណ៍ ជិះឡើងលើសួនច្បារ និងលើផ្លូវថ្មើរជើង តាមបណ្តោយសួនច្បារមាត់ទន្លេ ។
ជាលទ្ធផលមានម៉ូតូល្មើសច្បាប់ចំនួន ៣៦គ្រឿង ប្រគល់ត្រលប់ទៅវិញចំនួន ២៥គ្រឿង (មិនទាន់មកយកចំនួន ១១គ្រឿង )
សូមបញ្ជាក់ថា៖ ការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យាន្តជំនិះ ដែលល្មើសច្បាប់ចរាចរណ៍ខាងលើ គឺទុករយៈពេលចំនួនមួយសប្តាហ៍ ជាកាព្រមាន តែមិនផាក់ពិន័យជាសាច់ប្រាក់នោះទេ ៕
មតិយោបល់