ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងប៉ះគ្នា នៅស្រុកអង្គរបូរី របួសបីនាក់ ក្នុងនោះមានសិស្សសាលាម្នាក់

តាកែវ: នៅវេលាម៉ោង ២ និង ៥០នាទីរសៀលថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០១៩ ត្រង់ចំណុចលើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ១៣ និង១៤ ក្នុងភូមិតាអីឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ បើកបរក្នុងទិសស្របគ្នាពីត្បូងទៅជើង។

ម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ខ្មៅពាក់ ស្លាកលេខ កណ្តាល 1U-4361 បើកបរដោយឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសករ ស្នាក់នៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) របួសធ្ងន់។
ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1R-3263 បើកបរដោយឈ្មោះ ឃុំ សុខុម ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិទួលសាំង (ក) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) របួសស្រាល អ្នករួមដំណើរម្នាក់ ត្រូវជាកូនឈ្មោះ ស៊ុយ សិលា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស (មិនពាក់មួកសុវត្តិភាព) របួសស្រាល។

ភ្លាមៗនោះ ជនរងគ្រោះទាំងបី ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅមន្ទីរពេទ្យបបង្អែកស្រុកព្រៃកប្បាស។ រីឯវត្ថុតាងម៉ូតូទាំងពីរ សមត្ថកិច្ច ចុះវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់