ព័ត៌មានជាតិ

Updated៖ អាសូរណាស់! យុវជនកំព្រាម្នាក់ត្រូវរថយន្តបុកស្លាប់ នៅខេត្តកំពត

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទីរសៀល។

ជនរងគ្រោះមានឈ្មោះ ម៉ាក ហ៊ា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត បើកបរម៉ូតូម៉ាក EXCITER GT ពណ៌ខៀវ គ្មានស្លាកលេខ។
រថយន្តបង្កម៉ាក LEXUS 350 ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3AU-4623 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុរត់បាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូក ចំណែកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់