ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងលើស្ទឹងអំពុស ចម្ងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ របួសធ្ងន់ម្នាក់ និងរបួសស្រាល០២នាក់។
ជនរងគ្រោះទី១-ឈ្មោះ សុខ គឿន អាយុ៤៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ត្រូវជាប្តី (ស្លាប់នៅនិងកន្លែង) ទី២.ឈ្មោះ ណុប ចន្ថា អាយុ ៤៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ) ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៣-ឈ្មោះ ហ៊ីម យៈ អាយុ៤៨ ឆ្នាំ ភេទស្រី ជនជាតិខ្មែអ៊ីស្លាម នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសធ្ងន់) កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ ៤-ឈ្មោះ សុះ ឯល អាយុ២៦ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរអ៊ីស្លាម នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសស្រាល) ៥-ឈ្មោះ ឯល ម៉ាលី អាយុ ២០ឆ្នាំ ភេទស្រី ជនជាតិខ្មែអ៊ីស្លាម
នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ (របួសស្រាល)។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះត្រួតពិនិត្យសព រួចប្រគល់ជូនក្រុមគ្រួសារយក
ទៅធ្វើបុណ្រតាមប្រពៃណី។ ចំណែកអ្នករងរបួស កំពុងសម្រាកព្យា
បាល នៅមណ្ឌុលសុខភាពឈើតុំ។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុ៖ អ្នកទាំង៥នាក់ បាននាំគ្នាទៅព្រៃ ដើម្បីរកផ្សិតផូងផាង នៅតាមជើងភ្នំ ត្រង់ចំណុចស្ទឹងព្រាលលុះត្រលប់មកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់ និងរបួសតែម្ដង៕
មតិយោបល់