កណ្តាល៖ បុរសវ័យជាង៥០ឆ្នាំ ម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ បានធ្វើការចង់កនៅដើមរាំដើម្បីសម្លាប់ខ្លួន កាលពីវេលាម៉ោង ៤និង៤០នាទី ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅនៅចំណុចវាលស្រែប្រាំងក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ចុះពីផ្លូវជាតិលេខ៥ ប្រហែល៥០០ម៉ែត្រមកខាង
លិច ។
បុរសដែលមាន អាយុ ៥០ឆ្នាំជាង ជនជាតិខ្មែរ សប្បុរស សណ្តែកបាយ ដុះក្បាលពោះ គេមិនស្គាល់អត្តសញ្ញាណនៅឡើយនោះទេ មានកម្ពស់ ១.៦៥ម-សក់ស្លូតស្កូវមួយៗ ថ្ងាសឆកសង្ខាងនៅនិងខ្លួនមានបារី សេកមាស០១កញ្ចាប់ និងលុយ៦.០០០រៀល ជាប់និងខ្លួន ។ ស្លៀកខោ ភូលូ ជើងវែងពណ៌ឈាមជ្រូក អាវស ដៃខ្លីឆ្នូតតូចៗ ខោខ្លីក្រឡាការ៉ូ មានមួកបារ៉េ ពណ៌ខ្មៅនិងស្បែកជើងសង្រែក០១គូរពណ៌សុកូឡា។
ប្រជាពលរដ្ឋ ដែលបានឃើញបានឲ្យដឹងថាមុនដំបូងគេឃើញជនរងគ្រោះដើរចុះទៅក្នុងព្រៃ គាត់ស្មានតែគេទៅបត់ជើងប៉ុន្តែ គាត់ពុំចាប់អារម្មណ៍ តាំងពីម៉ោងប្រហែល៧ ជាង លុះមកដល់ម៉ោង១៦.៣០នាទី ទើបប្រជាពលរដ្ឋមកពីប្រាំងវិញគាត់ឃើញមានមនុស្សចងកលើដើមរាំងរួចហើយ បានមករាយការណ៍ ប្រាប់មកប៉ុស្តិ៍ ក្រោយពីទទួលព័ត៌កម្លាំងជំនាញបច្ចេកទេស សហការជាមួយកម្លាំងប៉ុស្តិ អាជ្ញាធរភូមិឃុំនិងមន្ត្រីជំនាញ ចូលរួម ពិនិត្យសពយ៉ាងល្អិតល្អន់ ។
បច្ចុប្បន្ននេះសព ត្រូវបានមន្ត្រីជំនាញប្រគល់ជូន អាជ្ញាធរ រកកន្លែង យកទៅបញ្ចុះ និងបានផ្សព្វផ្សាយ ប្រកាសតាមស្វែងរកសាច់ញាតិ ។បើសិនមានបងប្អូនណាស្គាល់ឬប្រហាក់ប្រហែលសូមទំនាក់ទំនងមកយើងខ្ញុំបន្ទាន់៕
មតិយោបល់