ព័ត៌មានជាតិ

ជម្លោះពាក្យសម្ដី ក្លាយជាហិង្សា វាយតប់គ្នាតាមដងផ្លូវ បណ្តាលឲ្យរបួសមនុស្ស ៣នាក់

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូតាមផ្លូវ ខឹងរថយន្តដឹកត្រី បើកកៀរម៉ូតូខ្លួន ក៏បើកកាក់មុខរថយន្ត ធ្វើឲ្យភាគីខាងរថយន្ត ខឹងក៏យកដំបងព្រួតវាយ ហើយប្រតាយប្រតប់គ្នា បណ្ដាលឲ្យរបួសទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង១៥នាទីយប់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចយឺត្រីគីឡូ
ម៉ែតលេខ៩ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១. ឈ្មោះ រ៉ូសាលី ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាសិស្សថ្នាក់ទី១២ ស្នាក់នៅផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ របួសបែកក្បាល (ភាគីខាងម៉ូតូ) បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូមួយគ្រឿង ជាមួយមិត្តភក្ដិទៅញាំបាយនៅគីឡូម៉ែតលេខ៦ រួចក៏ជិះត្រឡប់មកវិញ លុះដល់មុខផ្ទះក៏ឃើញរថយន្តដឹកត្រីមួយគ្រឿង ម៉ាក FUSO ពណ៌ខៀវលាយស ពាក់ស្លាកលេខចង្កូតស្តាំ PSHN0573 មកឈប់ចំមុខផ្ទះគាត់ ទើបគាត់សួរនាំតិចតួច ស្រាប់តែបុរស៥នាក់ ដែលជាភាគីខាងនោះ នាំគ្នាកាន់ទីបគ្រប់ដៃ មកព្រួចវាយគាត់ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលហូរឈាម។

ភ្លាមៗនោះអ្នកភូមិឃើញបែបនេះ ក៏ចូលទៅឃាត់ ទើបមានការប្រតាយប្រតប់គ្នា បណ្ដាលឲ្យឲ្យបុរស២នាក់ ជាកម្មករដឹកត្រីនោះ រងរបួសធ្ងន់បែកក្បាលតែម្តង។

ចំណែកឯខាងរថយន្តដឹកត្រីមានគ្នា៥នាក់វិញ បានលើកឡើងថា ខ្លួនបើកឡានដឹកត្រី មកពីខេត្តព្រៃវែង យកមកឲ្យម៉ូយនៅព្រែកព្នៅ ស្រាប់តែ២នាក់ខាងលើនេះ មិនដឹងជិះម៉ូតូមកពីណាទេ ក្នុងស្ថានភាពស្រវឹង បានយកដុំថ្មមកដេញគប់រថយន្តគាត់ រួចមកកាក់រថយន្តឲ្យឈប់ មានគ្នា
ជាច្រើននាក់ មកចង់ព្រួតវាយរូបពួកគាត់ ទើបគាត់ការពារខ្លួនតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុនគរបាលខណ្ឌឬស្សីកែវ បានហៅភាគីទាំងសងខាងទៅសាកសួរ ដើម្បីធ្វើកំណត់ហេតុ ចាត់ការតាមនិតិវិធី៕

មតិយោបល់