ព័ត៌មានជាតិ

សង្វេគណាស!! លោកអ៊ំវ័យ ៦៨ឆ្នាំម្នាក់ ជិះម៉ូតូបុករថយន្តស្លាប់មួយរំពេច នៅស្រុកសំរោងទង

កំពង់ស្ពឺ: នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ត បណ្ដាលឲ្យស្លាប់ ហេតុនេះកើតឡើងតាមបណ្ដោយផ្លូវលំ ភូមិអង្គរជា ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ម៉ូតូបង្កម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ12 1-8596 បើកបរដោយឈ្មោះ កឹម គីម ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិចុងបឹង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួនភូមិអង្គរជា ក៏បុកជាមួយរថយន្ត ១គ្រឿងម៉ាក នីសាន់ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ ធ្វើដំណើរពីជើងទីត្បូង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់បានស្រមោល ចំណែកវត្ថុតាងត្រូវកម្លាំងជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសំរោងទង រីឯសព ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់